15. ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នាទៅវិញទៅមកយ៉ាងស្អិតល្មួត។
16. ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិតសូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
17. ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
18. កាលណាវាព្រួសទឹកចេញមកនោះមានបែកជាពន្លឺភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
19. មានភ្លើងចេញពីមាត់របស់វាហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
20. មានផ្សែងហុយចេញតាមច្រមុះរបស់វាដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
21. ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបានហើយក៏មានអណ្ដាតភ្លើងផុសចេញពីក្នុងមាត់របស់វាដែរ។
22. ករបស់វាមានកម្លាំងណាស់ធ្វើឲ្យអស់អ្នកដែលឃើញវាចូលមកជិត ភ័យខ្លាចជាខ្លាំង។
23. សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
24. បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
25. ពេលណាវាក្រោកឡើងសូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរហើយរត់ចេញទៅ ទាំងបាក់ស្បាត។
26. ទោះបីគេយកដាវ លំពែង ស្ន និងព្រួញមកចាក់ទម្លុះ ក៏មិនមុតដែរ
27. ដ្បិតវាចាត់ទុកដែកដូចជាចំបើងហើយលង្ហិនដូចជាឈើពុក។
28. ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេរីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
29. វាមើលមកព្រនង់ដូចជាចំបើងហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
30. ពោះរបស់វាមុតដូចអំបែងឆ្នាំងធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។