11. ចូរក្រឡេកមើលមនុស្សមានអំនួតហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេនិងបន្ទាបពួកគេទាំងអស់គ្នាទៅ។
12. ចូរក្រឡេកមើលមនុស្សមានអំនួតហើយបន្ថោកពួកគេទាំងអស់គ្នា!ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
13. ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នាចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
14. ពេលនោះ យើងនឹងលើកតម្កើងអ្នកដ្បិតអ្នកបានទទួលជោគជ័យដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
15. ចូរមើលទៅសត្វដំរីទឹកដែលយើងបានបង្កើតមកដូចជាអ្នកដែរវាស៊ីស្មៅដូចគោ
16. កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះសន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
17. កន្ទុយរបស់វារឹងដូចដើមតាត្រៅសរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
18. ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិនហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
19. វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់មានតែព្រះដែលបង្កើតវាទេដែលអាចបង្ក្រាបវាបាន។
20. វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21. វាដេកនៅក្រោមស្លឹកឈូកហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22. ម្លប់ស្លឹកឈូកបាំងលើវាដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
23. ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំងក៏វាមិនព្រួយដែរ។