5. ឥឡូវនេះ ដល់វេនលោកលោកបែរជាបាក់ទឹកចិត្តពេលហេតុការណ៍នេះកើតមានដល់លោកលោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
6. លោកគោរពកោតខ្លាចព្រះជាម្ចាស់ហើយរស់នៅដោយទៀងត្រង់ដូច្នេះ ចូរមានសង្ឃឹមនិងផ្ញើជីវិតលើព្រះអង្គចុះ។
7. សូមលោកគិតមើលចុះថាតើមនុស្សស្លូតត្រង់ដែលវិនាសសូន្យហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
8. ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិតរមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
9. គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេដូចព្យុះសង្ឃរា។
10. ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លាតែព្រះអម្ចាស់នឹងបំបិទមាត់ហើយបំបាក់ចង្កូមរបស់ពួកគេ។
11. សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារកូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12. ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយយ៉ាងស្រាលៗ។
13. ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
14. ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
15. គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹងផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
16. មានម្នាក់ឈរនៅក្បែរខ្ញុំតែខ្ញុំមើលមិនស្គាល់ថាជានរណាទេមានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំហើយក្នុងភាពស្ងប់ស្ងាត់នោះខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
17. “តើមនុស្សដែលតែងតែស្លាប់សុចរិតជាងព្រះជាម្ចាស់តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
18. សូម្បីតែពួកទេវតា ជាអ្នកបម្រើរបស់ព្រះអង្គក៏ព្រះអង្គទុកចិត្តពុំបានទៅហើយព្រោះព្រះអង្គទតឃើញគេមានកំហុស
19. នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋកើតមកពីធូលីដីហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះតើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
20. ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយហើយវិនាសសូន្យទៅដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។