10. ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លាតែព្រះអម្ចាស់នឹងបំបិទមាត់ហើយបំបាក់ចង្កូមរបស់ពួកគេ។
11. សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារកូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12. ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយយ៉ាងស្រាលៗ។
13. ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
14. ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
15. គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹងផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
16. មានម្នាក់ឈរនៅក្បែរខ្ញុំតែខ្ញុំមើលមិនស្គាល់ថាជានរណាទេមានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំហើយក្នុងភាពស្ងប់ស្ងាត់នោះខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
17. “តើមនុស្សដែលតែងតែស្លាប់សុចរិតជាងព្រះជាម្ចាស់តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?