1. លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2. «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ?ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
3. លោកបានទូន្មានមនុស្សជាច្រើនហើយលោកក៏បានជួយមនុស្សជាច្រើនឲ្យមានកម្លាំងឡើងវិញដែរ។
4. ពាក្យដែលលោកមានប្រសាសន៍បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញលោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់អាចឈរមាំមួនឡើងវិញដែរ។
5. ឥឡូវនេះ ដល់វេនលោកលោកបែរជាបាក់ទឹកចិត្តពេលហេតុការណ៍នេះកើតមានដល់លោកលោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
6. លោកគោរពកោតខ្លាចព្រះជាម្ចាស់ហើយរស់នៅដោយទៀងត្រង់ដូច្នេះ ចូរមានសង្ឃឹមនិងផ្ញើជីវិតលើព្រះអង្គចុះ។
7. សូមលោកគិតមើលចុះថាតើមនុស្សស្លូតត្រង់ដែលវិនាសសូន្យហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
8. ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិតរមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
9. គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេដូចព្យុះសង្ឃរា។
10. ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លាតែព្រះអម្ចាស់នឹងបំបិទមាត់ហើយបំបាក់ចង្កូមរបស់ពួកគេ។
11. សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារកូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
12. ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយយ៉ាងស្រាលៗ។