20. តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូបនិងមានសម្រែកគួរឲ្យញាប់ញ័រ?
21. វាបោលនៅតាមជ្រលងភ្នំហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
22. វាមិនចេះភ័យខ្លាច ឬតក់ស្លុតហើយមិនរាថយនៅចំពោះមុខដាវឡើយ។
23. សំឡេងបំពង់ព្រួញ សន្ធឹកលំពែងនិងស្ន លាន់ឮនៅលើខ្លួនវា។
24. វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខហើយពេលឮគេផ្លុំស្នែងវាពុំអាចនៅស្ងៀមបានទេ។
25. កាលណាឮគេផ្លុំស្នែង វាស្រែកឡើងវាស្រង់ក្លិនចំបាំងពីចម្ងាយហើយក៏ស្គាល់សំឡេងរបស់មេទ័ពនិងសម្រែកប្រកាសសឹកដែរ។
26. តើសត្វប្រមង់សំកាំងស្លាបតម្រង់ទៅទិសខាងត្បូងដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មីដោយសារគំនិតយោបល់របស់អ្នកឬ?
27. តើសត្វឥន្ទ្រីហើរឡើងទៅលើហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗតាមបញ្ជារបស់អ្នកឬ?
28. នៅពេលយប់ វាស្នាក់នៅតាមថ្មវាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗធ្វើជាកំពែងការពារខ្លួន។
29. ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពាវាអាចមើលឃើញពីចម្ងាយ។
30. កូនរបស់វាជញ្ជក់ឈាមទីណាមានសាកសព វាស្ថិតនៅទីនោះ»។