យ៉ូប 39:19-27 Khmer Standard Version (KHSV)

19. តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ?តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា?

20. តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូបនិង​មាន​សម្រែក​គួរ​ឲ្យ​ញាប់‌ញ័រ?

21. វា​បោល​នៅ​តាម​ជ្រលង​ភ្នំហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។

22. វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុតហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។

23. សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែងនិង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។

24. វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែងវា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។

25. កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើងវា​ស្រង់​ក្លិន​ចំបាំង​ពី​ចម្ងាយហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ពនិង​សម្រែក​ប្រកាស​សឹក​ដែរ។

26. តើ​សត្វ​ប្រមង់​សំកាំង​ស្លាបតម្រង់​ទៅ​ទិស​ខាង​ត្បូងដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មីដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?

27. តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗតាម​បញ្ជា​របស់​អ្នក​ឬ?

យ៉ូប 39