យ៉ូប 39:17-30 Khmer Standard Version (KHSV)

17. ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញាហើយ​គ្មាន​គំនិត​យោបល់។

18. ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខនោះ​សេះ និង​អ្នក​ជិះ​សេះពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។

19. តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ?តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា?

20. តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូបនិង​មាន​សម្រែក​គួរ​ឲ្យ​ញាប់‌ញ័រ?

21. វា​បោល​នៅ​តាម​ជ្រលង​ភ្នំហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។

22. វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុតហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។

23. សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែងនិង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។

24. វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែងវា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។

25. កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើងវា​ស្រង់​ក្លិន​ចំបាំង​ពី​ចម្ងាយហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ពនិង​សម្រែក​ប្រកាស​សឹក​ដែរ។

26. តើ​សត្វ​ប្រមង់​សំកាំង​ស្លាបតម្រង់​ទៅ​ទិស​ខាង​ត្បូងដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មីដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?

27. តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗតាម​បញ្ជា​របស់​អ្នក​ឬ?

28. នៅ​ពេល​យប់ វា​ស្នាក់​នៅ​តាម​ថ្មវា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗធ្វើ​ជា​កំពែង​ការពារ​ខ្លួន។

29. ពី​ទី​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពាវា​អាច​មើល​ឃើញ​ពី​ចម្ងាយ។

30. កូន​របស់​វា​ជញ្ជក់​ឈាមទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។

យ៉ូប 39