5. នរណាជាអ្នកកំណត់ទំហំផែនដីនរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកដឹងឬទេ?
6. តើផែនដីចាក់គ្រឹះនៅលើអ្វី?តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7. ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នាហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8. តើនរណាទប់សមុទ្រជាប់ នៅពេលដែលទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9. គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រទុកដូចជាសម្លៀកបំពាក់ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10. យើងបានកំណត់ព្រំដែនឲ្យសមុទ្រយើងបានទប់សមុទ្រជាប់ដូចបិទទ្វារ និងខ្ទាស់រនុក។
11. យើងបញ្ជាទៅសមុទ្រថា“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ត្រង់កន្លែងនេះ!”។
12. តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឲ្យមានពេលព្រឹកហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
13. បំភ្លឺជាយផែនដីនិងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14. ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាងដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ពហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
15. រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
16. តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
17. តើមាននរណាបង្ហាញឲ្យអ្នកឃើញទ្វារស្ថានមច្ចុរាជហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
18. តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា?បើអ្នកដឹង ចូរនិយាយមកចុះ!
19. តើពន្លឺស្ថិតនៅកន្លែងណា?តើសេចក្ដីងងឹតនៅឯណា?
20. បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វាហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21. អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយរីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!