យ៉ូប 38:33-39 Khmer Standard Version (KHSV)

33. តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើផែនដី​បាន​ឬ​ទេ?

34. ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពកតើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ?

35. ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ​រស្មីតើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?

36. តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុនថា​ដល់​ពេល​ទឹក​ឡើងហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?

37. តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពកព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃឲ្យ​បង្ហូរ​ទឹក​ចុះ​មក

38. ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នាហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែងមក​នៅ​ជាប់​គ្នា​វិញ។

39. តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញីនិង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន

យ៉ូប 38