3. ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាចយើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
4. នៅគ្រាដែលយើងបង្កបង្កើតផែនដីនោះតើអ្នកនៅឯណា?ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះចូរថ្លែងមកចុះ។
5. នរណាជាអ្នកកំណត់ទំហំផែនដីនរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកដឹងឬទេ?
6. តើផែនដីចាក់គ្រឹះនៅលើអ្វី?តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7. ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នាហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8. តើនរណាទប់សមុទ្រជាប់ នៅពេលដែលទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9. គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រទុកដូចជាសម្លៀកបំពាក់ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10. យើងបានកំណត់ព្រំដែនឲ្យសមុទ្រយើងបានទប់សមុទ្រជាប់ដូចបិទទ្វារ និងខ្ទាស់រនុក។
11. យើងបញ្ជាទៅសមុទ្រថា“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ត្រង់កន្លែងនេះ!”។
12. តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឲ្យមានពេលព្រឹកហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង