26. រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27. ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែងនិងធ្វើឲ្យមានតិណជាតិដុះឡើង?
28. តើភ្លៀងមានឪពុកឬទេ?នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
29. តើនរណាជាម្ដាយរបស់ទឹកដែលកកព្រមទាំងសម្រាលចេញជាសន្សើមកកដែលធ្លាក់ចុះពីលើមេឃ?
30. ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្មហើយមហាសាគរក៏កកដែរ។
31. តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នាឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
32. តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមកតាមពេលកំណត់របស់វានិងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
33. តើអ្នកស្គាល់ច្បាប់នៅលើមេឃហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើផែនដីបានឬទេ?
34. ពេលអ្នកស្រែកបញ្ជាទៅពពកតើភ្លៀងបង្អុរមកលើអ្នកឬទេ?
35. ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មីតើវាយល់ព្រមទៅឬទេ?
36. តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុនថាដល់ពេលទឹកឡើងហើយដឹងថារដូវវស្សាចូលមកដល់?
37. តើនរណាមានប្រាជ្ញាអាចរាប់ដុំពពកព្រមទាំងផ្អៀងអាងនៅលើមេឃឲ្យបង្ហូរទឹកចុះមក
38. ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នាហើយធ្វើឲ្យដីបែកក្រហែងមកនៅជាប់គ្នាវិញ។
39. តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញីនិងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
40. នៅពេលដែលវាក្រាបក្នុងរូងឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ?
41. តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែកនៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?