20. បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វាហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21. អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយរីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
22. តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23. យើងទុកហិមៈ និងព្រឹលដោយឡែកសម្រាប់គ្រាមហន្តរាយនិងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
24. ពន្លឺចាំងចែងមក តាមផ្លូវណាហើយខ្យល់ដែលបក់ពីទិសខាងជើងមកលើផែនដី តាមផ្លូវណា តើអ្នកដឹងឬទេ?
25. តើនរណាបើកផ្លូវឲ្យទឹកភ្លៀងហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
26. រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27. ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែងនិងធ្វើឲ្យមានតិណជាតិដុះឡើង?
28. តើភ្លៀងមានឪពុកឬទេ?នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
29. តើនរណាជាម្ដាយរបស់ទឹកដែលកកព្រមទាំងសម្រាលចេញជាសន្សើមកកដែលធ្លាក់ចុះពីលើមេឃ?
30. ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្មហើយមហាសាគរក៏កកដែរ។
31. តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នាឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?