1. ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះ ដូចតទៅ៖
2. «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើងដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
3. ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាចយើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
4. នៅគ្រាដែលយើងបង្កបង្កើតផែនដីនោះតើអ្នកនៅឯណា?ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះចូរថ្លែងមកចុះ។
5. នរណាជាអ្នកកំណត់ទំហំផែនដីនរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកដឹងឬទេ?
6. តើផែនដីចាក់គ្រឹះនៅលើអ្វី?តើនរណាបានបញ្ចុះថ្មដ៏សំខាន់