9. គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់អំពើដែលខ្លួនប្រព្រឹត្តនៅពេលមានអំនួត គេបានបះបោរប្រឆាំងនឹងព្រះអង្គ។
10. ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ស្ដាប់ដំបូន្មានព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11. ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូលគេមុខជាមានសុភមង្គល និងអំណរសប្បាយរហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12. ប្រសិនបើគេមិនព្រមស្ដាប់ទេគេមុខជាត្រូវវិនាសដោយមុខលំពែងគេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13. មនុស្សទមិឡរមែងចូលចិត្តកំហឹងពេលព្រះជាម្ចាស់យកច្រវាក់មកចងគេនោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14. គេស្លាប់ទៅ ទាំងខ្លួននៅក្មេងគេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15. ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌តដើម្បីរំដោះជនទុគ៌តព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16. ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពីភាពអាសន្ននេះព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើនហើយតុរបស់លោកនឹងពោរពេញដោយចំណីអាហារដ៏ឆ្ងាញ់ពិសា។
17. ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ចៀសមិនផុតឡើយ។
18. សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោករហូតដល់ទៅមាក់ងាយព្រះអង្គហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើនទាក់ទាញលោកឲ្យវង្វេងដែរ!
19. ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោកឲ្យរួចពីភាពអាសន្នបានទេរីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោកក៏ពុំអាចជួយលោកបានដែរ។
20. កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែលជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
21. ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22. ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដមតាមរយៈព្រះចេស្ដារបស់ព្រះអង្គតើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23. តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅតើនរណាអាចពោលថា:“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24. ហេតុនេះ សូមកុំភ្លេចលើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។