21. ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22. ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដមតាមរយៈព្រះចេស្ដារបស់ព្រះអង្គតើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23. តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅតើនរណាអាចពោលថា:“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24. ហេតុនេះ សូមកុំភ្លេចលើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25. មនុស្សលោកទាំងអស់មើលឃើញស្នាព្រះហស្ដនេះពីចម្ងាយហើយស្ងើចសរសើរគ្រប់ៗគ្នា។
26. ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដមដែលយើងពុំអាចស្វែងយល់បានឡើយហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុរបស់ព្រះអង្គបានដែរ។
27. ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នាជាចំហាយ និងទឹកភ្លៀង។
28. ពពកបង្អុរភ្លៀងចុះមកស្រោចស្រពបណ្ដាជននៅលើផែនដី។
29. តើនរណាអាចយល់ដំណើរពពករសាត់ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
30. ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គតែព្រះអង្គធ្វើឲ្យមានភាពងងឹតនៅបាតសមុទ្រ។
31. ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយដោយប្រទានទឹកភ្លៀងនិងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
32. ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដហើយបាញ់តម្រង់ទៅរកទិសដៅ។