7. បើលោកជាមនុស្សសុចរិតតើបានផលអ្វីចំពោះព្រះអង្គ?តើព្រះអង្គទទួលអ្វីពីលោក?
8. តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្តផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះហើយអំពើសុចរិតដែលលោកប្រព្រឹត្តក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
9. ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើនមនុស្សតែងតែស្រែកថ្ងូរហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្តអំពើឃោរឃៅកាន់តែខ្លាំងឡើងៗមនុស្សតែងតែស្រែកហៅគេជួយ
10. តែពុំមាននរណាម្នាក់ពោលថា:“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំហើយធ្លាប់ដាស់តឿនខ្ញុំឲ្យស្មូត្រទំនុកតម្កើងនៅពេលរាត្រីនោះតើព្រះអង្គគង់នៅឯណា”?
11. ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះជាងសត្វដែលរស់នៅលើដីព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញាជាងបក្សាបក្សីដែលហើរនៅលើមេឃ។
12. ពេលគេស្រែករកព្រះអង្គព្រោះតែអំនួត និងអំពើអាក្រក់របស់គេព្រះអង្គមិនឆ្លើយទេ
13. គេស្រែករកព្រះអង្គតែឥតបានផលអ្វីឡើយព្រោះព្រះអង្គមិនព្រមស្ដាប់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនរវីរវល់នឹងគេទេ។
14. លោកពោលថា លោកមិនឃើញព្រះអង្គលោកបានផ្ញើសំណុំរឿងទៅព្រះអង្គហើយលោកនៅរង់ចាំ។