1. លោកអេលីហ៊ូវមានប្រសាសន៍ទៀតថា៖
2. «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?តើលោកអាចពោលថា លោកសុចរិតជាងព្រះជាម្ចាស់ឬ?
3. លោកបានទូលព្រះអង្គថា:“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះនោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
4. ខ្ញុំសូមឆ្លើយទៅលោកព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
5. សូមលោកសម្លឹងមើលទៅលើមេឃសូមមើលទៅពពកថាតើវាខ្ពស់ជាងលោកប៉ុនណា!