យ៉ូប 34:9-17 Khmer Standard Version (KHSV)

9. ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិត‌ខំផ្គាប់‌ផ្គុន​ព្រះ‌ជាម្ចាស់​បាន​ប្រយោជន៍​អ្វី។

10. «ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយសូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ!ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!

11. ព្រះ‌អង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោកតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តព្រះ‌អង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផលតាម​របៀប​ដែល​ខ្លួន​រស់​នៅ។

12. ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្តអំពើ​អាក្រក់​ជា​ដាច់​ខាតព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតមិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។

13. តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ព្រះ‌អង្គគ្រប់‌គ្រង​ផែនដី?តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូលមក​ឲ្យ​ព្រះ‌អង្គ​កាន់​កាប់?

14. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់​ខ្វាយ​តែចំពោះ​ព្រះ‌អង្គ​ផ្ទាល់ហើយ​បើ​ព្រះ‌អង្គ​ដក​យក​ព្រះ‌វិញ្ញាណនិង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15. សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នាមនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16. ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌តើ​ព្រះ‌អង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ?តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិតជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

យ៉ូប 34