7. តើមាននរណាម្នាក់ដូចលោកយ៉ូបទេគាត់ពោលពាក្យប្រមាថយ៉ាងងាយដូចគេផឹកទឹក។
8. គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិតហើយដើរជាមួយមនុស្សអាក្រក់
9. ដ្បិតគាត់ពោលថា តើមនុស្សខិតខំផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
10. «ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយសូមនាំគ្នាស្ដាប់ខ្ញុំ!ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11. ព្រះអង្គតបស្នងចំពោះមនុស្សលោកតាមអំពើដែលខ្លួនប្រព្រឹត្តព្រះអង្គឲ្យម្នាក់ៗទទួលផលតាមរបៀបដែលខ្លួនរស់នៅ។
12. ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្តអំពើអាក្រក់ជាដាច់ខាតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនប្រាសចាកយុត្តិធម៌ឡើយ។
13. តើនរណាប្រគល់អំណាចឲ្យព្រះអង្គគ្រប់គ្រងផែនដី?តើនរណាប្រគល់ពិភពលោកទាំងមូលមកឲ្យព្រះអង្គកាន់កាប់?
14. ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយតែចំពោះព្រះអង្គផ្ទាល់ហើយបើព្រះអង្គដកយកព្រះវិញ្ញាណនិងដង្ហើមជីវិតទៅវិញនោះ
15. សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នាមនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
16. ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះសូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
17. ប្រសិនបើព្រះជាម្ចាស់ស្អប់យុត្តិធម៌តើព្រះអង្គគ្រប់គ្រងផែនដីកើតឬ?តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិតជាព្រះដ៏ឧត្តុង្គឧត្ដមឬ?
18. មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា“មនុស្សពាល!”ឬស្ដីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
19. រីឯព្រះជាម្ចាស់វិញព្រះអង្គមិនរើសមុខមេដឹកនាំឡើយហើយព្រះអង្គក៏មិនយោគយល់អ្នកមានជាងអ្នកក្រដែរដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
20. ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែកនៅពាក់កណ្ដាលអធ្រាត្រប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅគេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21. ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
22. គ្មានភាពងងឹត ឬភាពអន្ធការណាបាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតមិនឲ្យព្រះអង្គទតឃើញឡើយ។
23. ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យមុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដីរបស់ព្រះអង្គឡើយ។
24. ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាចដោយមិនបាច់សួរនាំហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25. ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្តព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាចក្នុងពេលតែមួយយប់។
26. ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជនដូចវាយជនទុច្ចរិត