24. ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាចដោយមិនបាច់សួរនាំហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25. ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្តព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាចក្នុងពេលតែមួយយប់។
26. ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជនដូចវាយជនទុច្ចរិត
27. ព្រោះពួកគេងាកចេញពីព្រះអង្គហើយមិនចង់ស្វែងយល់អំពីមាគ៌ារបស់ព្រះអង្គទេ។
28. ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្ររហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។
29. ប្រសិនបើព្រះជាម្ចាស់សំងំនៅស្ងៀមតើនរណាហ៊ានថ្កោលទោសព្រះអង្គ?ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះតើនរណាមើលព្រះអង្គឃើញ?ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ក៏ដូចជាប្រជាជាតិមួយដែរ
30. ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យជនពាលគ្រងរាជ្យហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។
31. បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា:“ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32. សូមបង្ហាញកំហុសណាដែលទូលបង្គំមើលមិនឃើញប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះទូលបង្គំរាងចាលហើយ”
33. តាមយោបល់របស់លោក តើព្រះអង្គត្រូវដាក់ទោសអ្នកពោលដូច្នេះឬទេ?ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀនគឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
34. មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំមនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា