យ៉ូប 34:22-29 Khmer Standard Version (KHSV)

22. គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណាបាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតមិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។

23. ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យមុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដីរបស់​ព្រះ‌អង្គ​ឡើយ។

24. ព្រះ‌អង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាចដោយ​មិន​បាច់​សួរ​នាំហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25. ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តព្រះ‌អង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាចក្នុង​ពេល​តែ​មួយ​យប់។

26. ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជនដូច​វាយ​ជន​ទុច្ចរិត

27. ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះ‌អង្គហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ារបស់​ព្រះ‌អង្គ​ទេ។

28. ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្ររហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។

29. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សំងំ​នៅ​ស្ងៀមតើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះ‌អង្គ?ប្រសិន​បើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះតើ​នរណា​មើល​ព្រះ‌អង្គ​ឃើញ?ព្រះ‌អង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ

យ៉ូប 34