2. «អស់អ្នកដែលមានប្រាជ្ញាអើយសូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ!អស់អ្នកដែលចេះដឹងអើយសូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
3. ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
4. យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
5. លោកយ៉ូបមានប្រសាសន៍ថា៖«ខ្ញុំជាមនុស្សសុចរិតតែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
6. ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែររបួសរបស់ខ្ញុំពុំអាចព្យាបាលបានទេតែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
7. តើមាននរណាម្នាក់ដូចលោកយ៉ូបទេគាត់ពោលពាក្យប្រមាថយ៉ាងងាយដូចគេផឹកទឹក។
8. គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិតហើយដើរជាមួយមនុស្សអាក្រក់
9. ដ្បិតគាត់ពោលថា តើមនុស្សខិតខំផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
10. «ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយសូមនាំគ្នាស្ដាប់ខ្ញុំ!ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11. ព្រះអង្គតបស្នងចំពោះមនុស្សលោកតាមអំពើដែលខ្លួនប្រព្រឹត្តព្រះអង្គឲ្យម្នាក់ៗទទួលផលតាមរបៀបដែលខ្លួនរស់នៅ។
12. ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្តអំពើអាក្រក់ជាដាច់ខាតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនប្រាសចាកយុត្តិធម៌ឡើយ។
13. តើនរណាប្រគល់អំណាចឲ្យព្រះអង្គគ្រប់គ្រងផែនដី?តើនរណាប្រគល់ពិភពលោកទាំងមូលមកឲ្យព្រះអង្គកាន់កាប់?