19. រីឯព្រះជាម្ចាស់វិញព្រះអង្គមិនរើសមុខមេដឹកនាំឡើយហើយព្រះអង្គក៏មិនយោគយល់អ្នកមានជាងអ្នកក្រដែរដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
20. ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែកនៅពាក់កណ្ដាលអធ្រាត្រប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅគេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21. ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
22. គ្មានភាពងងឹត ឬភាពអន្ធការណាបាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតមិនឲ្យព្រះអង្គទតឃើញឡើយ។
23. ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យមុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដីរបស់ព្រះអង្គឡើយ។
24. ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាចដោយមិនបាច់សួរនាំហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25. ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្តព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាចក្នុងពេលតែមួយយប់។
26. ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជនដូចវាយជនទុច្ចរិត
27. ព្រោះពួកគេងាកចេញពីព្រះអង្គហើយមិនចង់ស្វែងយល់អំពីមាគ៌ារបស់ព្រះអង្គទេ។
28. ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្ររហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។
29. ប្រសិនបើព្រះជាម្ចាស់សំងំនៅស្ងៀមតើនរណាហ៊ានថ្កោលទោសព្រះអង្គ?ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះតើនរណាមើលព្រះអង្គឃើញ?ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ក៏ដូចជាប្រជាជាតិមួយដែរ
30. ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យជនពាលគ្រងរាជ្យហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។