4. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើងខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំរស់រានមានជីវិត។
5. សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបានសូមរកហេតុផលតទល់នឹងខ្ញុំចុះ!
6. នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ខ្ញុំមិនខុសពីលោកទេព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
7. ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយហើយក៏កុំនឹកស្មានថាខ្ញុំចង់យកអំណាចមកគាបសង្កត់លោកឲ្យសោះ។
8. ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
9. គឺលោកពោលថា:“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាបខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
10. តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
11. ព្រះអង្គដាក់ខ្នោះជើងខ្ញុំព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
12. លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេចាំខ្ញុំពន្យល់លោកដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
13. ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថាព្រះអង្គមិនឆ្លើយតបនឹងពាក្យរបស់លោកដូច្នេះ?