3. ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្តខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
4. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើងខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំរស់រានមានជីវិត។
5. សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបានសូមរកហេតុផលតទល់នឹងខ្ញុំចុះ!
6. នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ខ្ញុំមិនខុសពីលោកទេព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
7. ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយហើយក៏កុំនឹកស្មានថាខ្ញុំចង់យកអំណាចមកគាបសង្កត់លោកឲ្យសោះ។
8. ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
9. គឺលោកពោលថា:“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាបខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
10. តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
11. ព្រះអង្គដាក់ខ្នោះជើងខ្ញុំព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
12. លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេចាំខ្ញុំពន្យល់លោកដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
13. ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថាព្រះអង្គមិនឆ្លើយតបនឹងពាក្យរបស់លោកដូច្នេះ?
14. ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗតែគ្មាននរណាចាប់អារម្មណ៍ទេ។
15. ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិតាមរយៈសុបិននិមិត្តនារាត្រីកាលក្នុងពេលដែលមនុស្សកំពុងតែដេកលង់លក់មិនដឹងខ្លួន។
16. ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គឲ្យគេយល់យ៉ាងច្បាស់ផង។
17. ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាកចេញពីអំពើអាក្រក់ហើយការពារមនុស្សកុំឲ្យមានអំនួត
18. ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅនិងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។