25. ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជាស្រស់ស្អាតដូចគ្រានៅពីក្មេងហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
26. ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេគេចូលទៅគាល់ព្រះអង្គដោយអំណរព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
27. ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា:“ខ្ញុំបានប្រព្រឹត្តអំពើបាបខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវតែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
28. ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
29. ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរឬបីលើក ចំពោះមនុស្ស
30. ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។
31. លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ!សូមលោកនៅស្ងៀមទៅទុកឲ្យខ្ញុំនិយាយម្ដង!
32. ប្រសិនបើលោកចង់ឆ្លើយសូមឆ្លើយមកចុះ!សូមមានប្រសាសន៍មកដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
33. បើគ្មានទេ សូមស្ដាប់ខ្ញុំ!សូមនៅស្ងៀមទៅខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។