17. ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាកចេញពីអំពើអាក្រក់ហើយការពារមនុស្សកុំឲ្យមានអំនួត
18. ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅនិងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។
19. ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈការឈឺចាប់ដែរ គឺនៅពេលដែលគេដេកឈឺចុកចាប់សព្វសព៌ាង្គកាយ។
20. ពេលនោះ គេបរិភោគអាហារលែងកើតហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។
21. រូបកាយរបស់គេកាន់តែស្គមទៅៗនៅសល់តែស្បែក និងឆ្អឹង។
22. គេកាន់តែខិតជិតរណ្ដៅជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។
23. ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូបក្នុងចំណោមទេវតាមួយពាន់មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវត្រឹមត្រូវ
24. ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេដ្បិតទេវតាអង្វរថា:“សូមដោះលែងអ្នកនេះទៅកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយទូលបង្គំរកបានហេតុផលដើម្បីរំដោះគេហើយ!”។
25. ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជាស្រស់ស្អាតដូចគ្រានៅពីក្មេងហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
26. ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេគេចូលទៅគាល់ព្រះអង្គដោយអំណរព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
27. ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា:“ខ្ញុំបានប្រព្រឹត្តអំពើបាបខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវតែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។