1. លោកយ៉ូបអើយសូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែងនៅពេលនេះចុះសូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
2. ខ្ញុំរៀបចំពាក្យសម្ដីហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។
3. ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្តខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
4. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើងខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំរស់រានមានជីវិត។
5. សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបានសូមរកហេតុផលតទល់នឹងខ្ញុំចុះ!
6. នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ខ្ញុំមិនខុសពីលោកទេព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
7. ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយហើយក៏កុំនឹកស្មានថាខ្ញុំចង់យកអំណាចមកគាបសង្កត់លោកឲ្យសោះ។
8. ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
9. គឺលោកពោលថា:“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាបខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
10. តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។