18. ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយគឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀមបានទៀតឡើយ។
19. ប្រសិនបើខ្ញុំមិននិយាយទេចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែកដែលដាក់ស្រាទំពាំងបាយជូរថ្មី។
20. ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូងខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
21. ខ្ញុំមិនរើសមុខនរណាឡើយហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
22. ខ្ញុំមិនចេះបញ្ចើចបញ្ចើទេបើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជាដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។