13. ហេតុនេះ សូមកុំអះអាងថាអស់លោករកបានប្រាជ្ញានោះឡើយ។មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចតទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
14. លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញតាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
15. លោកយ៉ូបអើយលោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
16. ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ
17. ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដងខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។