យ៉ូប 32:11-22 Khmer Standard Version (KHSV)

11. ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យដែល​អស់​លោក​ថ្លែងរហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។

12. ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោកក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោកជជែក​ឈ្នះ​លោក​យ៉ូបឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ!

13. ហេតុ​នេះ សូម​កុំ​អះ‌អាង​ថាអស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាចតទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។

14. លោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញតាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។

15. លោក​យ៉ូប​អើយលោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។

16. ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ

17. ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដងខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។

18. ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយគឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀមបាន​ទៀត​ឡើយ។

19. ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែកដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។

20. ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូងខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។

21. ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។

22. ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេបើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជាដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។

យ៉ូប 32