5. ខ្ញុំពុំដែលបោកប្រាស់គេឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
6. សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះនោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
7. ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញប្រសិនបើមានអំពើសៅហ្មងណាមួយនៅជាប់នឹងដៃរបស់ខ្ញុំ
8. នោះពេលខ្ញុំសាបព្រោះអ្វីសូមឲ្យអ្នកផ្សេងមកទទួលយកផលហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
9. ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
10. នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេងហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
11. ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុតជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12. អំពើនេះប្រៀបបាននឹងភ្លើងឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាសហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13. ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រីនៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14. ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោសតើឲ្យខ្ញុំធ្វើដូចម្ដេចពេលព្រះអង្គសួរចម្លើយតើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15. ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណាព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមកយ៉ាងនោះដែរគឺព្រះតែមួយដែលបានសូនយើងក្នុងផ្ទៃម្ដាយដូចគ្នា។
16. ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17. ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯងដោយឥតចែកឲ្យក្មេងកំព្រាទេ