30. ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាបព្រោះតែពាក្យសម្ដីគឺខ្ញុំមិនដែលដាក់បណ្ដាសាគេប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31. អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំតែងតែពោលថា ខ្ញុំឲ្យអាហារពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
32. តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំទទួលអ្នកដំណើរទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេដេកនៅខាងក្រៅផ្ទះឡើយ។
33. ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំដូចមនុស្សឯទៀតៗដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
34. ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀលខ្លាចគ្រួសារឯទៀតៗមាក់ងាយហើយខ្ញុំក៏មិនដែលសំងំនៅស្ងៀមមិនហ៊ានចេញពីផ្ទះដែរ។
35. ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឆ្លើយតបមកខ្ញុំផង!រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុកដើម្បីចោទប្រកាន់ខ្ញុំ
36. ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
37. ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្តខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
38. ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
39. ប្រសិនបើខ្ញុំបរិភោគផលដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
40. នោះសូមឲ្យមានតែបន្លា និងស្រងែដុះនៅក្នុងស្រែជំនួសស្រូវ»។- ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -