27. ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរពថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28. ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោសព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ដែលគង់នៅស្ថានដ៏ខ្ពស់។
29. ខ្ញុំមិនដែលសប្បាយចិត្តពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនាហើយខ្ញុំក៏មិនដែលលោតកព្ឆោងពេលឃើញគេជួបអន្តរាយឡើយ។
30. ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាបព្រោះតែពាក្យសម្ដីគឺខ្ញុំមិនដែលដាក់បណ្ដាសាគេប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31. អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំតែងតែពោលថា ខ្ញុំឲ្យអាហារពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។