យ៉ូប 31:24-36 Khmer Standard Version (KHSV)

24. ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាសហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។

25. ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។

26. ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាចហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់

27. ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរពថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឡើយ។

28. ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោសព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។

29. ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្តពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនាហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោងពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។

30. ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាបព្រោះ​តែ​ពាក្យ​សម្ដីគឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

31. អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំតែងតែ​ពោល​ថា ខ្ញុំ​ឲ្យ​អាហារពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។

32. តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំទទួល​អ្នក​ដំណើរទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

33. ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំដូច​មនុស្ស​ឯ​ទៀតៗដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។

34. ខ្ញុំ​មិន​ដែល​ខ្លាច​បណ្ដា‌ជន​ត្មះ‌តិះ‌ដៀលខ្លាច​គ្រួសារ​ឯ​ទៀតៗ​មាក់‌ងាយហើយ​ខ្ញុំ​ក៏​មិន​ដែល​សំងំ​នៅ​ស្ងៀមមិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ។

35. ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ!សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតឆ្លើយ​តប​មក​ខ្ញុំ​ផង!រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុកដើម្បី​ចោទ​ប្រកាន់​ខ្ញុំ

36. ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។

យ៉ូប 31