12. អំពើនេះប្រៀបបាននឹងភ្លើងឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាសហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13. ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រីនៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14. ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោសតើឲ្យខ្ញុំធ្វើដូចម្ដេចពេលព្រះអង្គសួរចម្លើយតើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15. ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណាព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមកយ៉ាងនោះដែរគឺព្រះតែមួយដែលបានសូនយើងក្នុងផ្ទៃម្ដាយដូចគ្នា។
16. ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17. ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯងដោយឥតចែកឲ្យក្មេងកំព្រាទេ
18. គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមកខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
19. ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
20. ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយនិងឲ្យរោមចៀមទៅគេដណ្ដប់ហើយគេក៏ដឹងគុណខ្ញុំ។
21. ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រាដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
22. សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មាហើយសូមឲ្យកំភួនដៃរបស់ខ្ញុំដាច់ចេញពីកែងដៃទៅចុះ!
23. ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើងរបស់ព្រះអង្គបានឡើយ។
24. ខ្ញុំមិនដែលផ្ញើជីវិតលើមាសហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
25. ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភដែលខ្ញុំរកបាននោះដែរ។
26. ពេលសម្លឹងមើលទៅព្រះអាទិត្យដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាចហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
27. ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរពថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28. ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោសព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ដែលគង់នៅស្ថានដ៏ខ្ពស់។