11. ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុតជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12. អំពើនេះប្រៀបបាននឹងភ្លើងឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាសហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13. ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រីនៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14. ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោសតើឲ្យខ្ញុំធ្វើដូចម្ដេចពេលព្រះអង្គសួរចម្លើយតើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15. ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណាព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមកយ៉ាងនោះដែរគឺព្រះតែមួយដែលបានសូនយើងក្នុងផ្ទៃម្ដាយដូចគ្នា។
16. ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17. ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯងដោយឥតចែកឲ្យក្មេងកំព្រាទេ
18. គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមកខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។