9. ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នាច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10. ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។
11. ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយព្រះអង្គបន្ទាបបន្ថោកខ្ញុំហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំតាមចិត្តរបស់ពួកគេ។
12. ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំពួកគេទាត់ជើងខ្ញុំហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
13. ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួចពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាសដោយមិនបាច់មាននរណាជួយពួកគេឡើយ។
14. ពួកគេលើកគ្នាសម្រុកមកលើខ្ញុំដូចកងទ័ពទម្លុះកំពែងសម្រុកចូលវាយក្រុងមួយ។
15. ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំកិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16. ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17. នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ
18. ការឈឺចាប់នេះមានកម្រិតខ្លាំងពេករហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19. ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20. ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយតែព្រះអង្គមិនឆ្លើយមកទូលបង្គំទេពេលទូលបង្គំក្រោកឈរព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21. ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។