4. ពួកគេបោចស្លឹកឈើនៅតាមគុម្ពោតយកមកធ្វើជាអាហារសូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5. មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជនហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6. ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យនៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាចនិងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7. ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8. អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ឥតពូជ ឥតអំបូរហើយត្រូវប្រជាជនដេញចេញពីស្រុក។
9. ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នាច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10. ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។
11. ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយព្រះអង្គបន្ទាបបន្ថោកខ្ញុំហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំតាមចិត្តរបស់ពួកគេ។
12. ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំពួកគេទាត់ជើងខ្ញុំហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
13. ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួចពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាសដោយមិនបាច់មាននរណាជួយពួកគេឡើយ។