15. ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំកិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16. ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17. នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ
18. ការឈឺចាប់នេះមានកម្រិតខ្លាំងពេករហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19. ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20. ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយតែព្រះអង្គមិនឆ្លើយមកទូលបង្គំទេពេលទូលបង្គំក្រោកឈរព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21. ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
22. ព្រះអង្គលើកទូលបង្គំឡើងហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅព្រមទាំងឲ្យខ្យល់ព្យុះបក់បោកមកលើទូលបង្គំផង។
23. ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំទៅរកសេចក្ដីស្លាប់គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
24. អ្នកដែលកំពុងតែវិនាស និងមានអាសន្នតែងតែលើកដៃអង្វរឲ្យគេជួយ។
25. ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែករួមជាមួយនរណាម្នាក់ជួបទុក្ខលំបាកហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់កំសត់ទុគ៌ត ទេឬ?
26. ខ្ញុំសង្ឃឹមថាបានសុភមង្គលតែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជាកើតមានដល់ខ្ញុំទៅវិញ។
27. ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
28. មុខខ្ញុំឡើងខ្មៅតែមិនមែនដោយសារកម្ដៅថ្ងៃទេខ្ញុំក្រោកឈរនៅទីប្រជុំជនស្រែកហៅគេឲ្យជួយ។
29. ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃនិងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
30. ស្បែករបស់ខ្ញុំឡើងខ្មៅគ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
31. ពិណរបស់ខ្ញុំលេងបានតែបទទំនួញសំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរអស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។