1. ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំសើចចំអកឲ្យខ្ញុំ!ឪពុករបស់អ្នកទាំងនោះសុទ្ធតែជាមនុស្សប្រើការមិនកើតសូម្បីតែប្រើឲ្យកៀងហ្វូងសត្វជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
2. អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
3. ដោយខ្វះខាត និងឃ្លានខ្លាំងពេកពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសានរាំងស្ងួតតាំងពីយូរយារមកហើយ។
4. ពួកគេបោចស្លឹកឈើនៅតាមគុម្ពោតយកមកធ្វើជាអាហារសូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5. មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជនហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6. ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យនៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាចនិងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7. ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8. អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ឥតពូជ ឥតអំបូរហើយត្រូវប្រជាជនដេញចេញពីស្រុក។
9. ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នាច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10. ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។