7. សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ!
8. សូមឲ្យយប់នោះត្រូវបណ្ដាសារបស់គ្រូនក្ខត្តឫក្សនិងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
9. សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេហើយក៏មិនឃើញអរុណរះដែរ
10. ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើតហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះចេញពីមុខខ្ញុំដែរ!
11. ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេលចេញពីផ្ទៃម្ដាយ?
12. ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?
13. ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
14. រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដីជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។
15. ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំដែលមានមាសប្រាក់ពេញផ្ទះ។
16. ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូតឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។
17. នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមានសកម្មភាពទៀតហើយរីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
18. អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្តគឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
19. អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នាទាសករក៏លែងនៅក្រោមអំណាចម្ចាស់របស់ខ្លួនទៀតដែរ។