13. ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
14. រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដីជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។
15. ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំដែលមានមាសប្រាក់ពេញផ្ទះ។
16. ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូតឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។
17. នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមានសកម្មភាពទៀតហើយរីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
18. អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្តគឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
19. អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នាទាសករក៏លែងនៅក្រោមអំណាចម្ចាស់របស់ខ្លួនទៀតដែរ។
20. ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យមនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែទុក្ខលំបាក?
21. គេទន្ទឹងរង់ចាំសេចក្ដីស្លាប់តែមិនឃើញសេចក្ដីស្លាប់មកទេ។គេប្រាថ្នាចង់បានសេចក្ដីស្លាប់ជាងទ្រព្យសម្បត្តិទៅទៀត។
22. ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួននោះគេមុខជាសប្បាយរីករាយឥតឧបមា។
23. ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួចដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
24. ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារសម្រែកឈឺចាប់របស់ខ្ញុំចេះតែហូរចេញមកដូចទឹក។
25. ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណាដែលខ្ញុំមិនចង់ជួប។
26. ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួលហើយក៏មិនបានសម្រាកដែរគឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។