5. ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតគង់នៅជាមួយខ្ញុំហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
6. ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំយ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
7. ពេលខ្ញុំចេញទៅមាត់ទ្វារក្រុងអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
8. ពួកយុវជនឃើញខ្ញុំគេនាំគ្នាដកខ្លួនថយពួកចាស់ទុំនាំគ្នាក្រោកឈរ។
9. ពួកមេដឹកនាំឈប់និយាយយកដៃខ្ទប់មាត់ ហើយនៅស្ងៀម
10. ពួកអភិជនក៏នៅស្ងៀមស្ងាត់មិនហ៊ាននិយាយស្ដីទេ។
11. ពេលមនុស្សម្នាឮខ្ញុំនិយាយ គេឲ្យពរខ្ញុំពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
12. ដ្បិតពេលមនុស្សវេទនាស្រែកអង្វរខ្ញុំជួយយកអាសាគេហើយខ្ញុំក៏បានជួយក្មេងកំព្រាគ្មានទីពឹងដែរ។
13. អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយឲ្យមានអំណរសប្បាយ។
14. សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំនិងឆ្នួតក្បាលរបស់ខ្ញុំដែរ។
15. ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់និងជាជើងរបស់មនុស្សខ្វិន។
16. ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រហើយជួយរកខុសត្រូវឲ្យមនុស្សដែលខ្ញុំពុំស្គាល់ផង។
17. ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិតដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
18. ពេលនោះ ខ្ញុំគិតថាខ្ញុំមុខជាមានអាយុវែងហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
19. ខ្ញុំប្រៀបដូចជាដើមឈើដែលមានឫសចាក់ទៅរកទឹកហើយនៅពេលយប់មានសន្សើមធ្លាក់មកលើមែក។
20. ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មីដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
21. មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
22. អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះគ្មាននរណាប្រកែកតវ៉ាទេតែពួកគេទទួលយកទាំងអស់គ្នា។