3. នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំឲ្យដើរកាត់ភាពងងឹត។
4. ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
5. ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតគង់នៅជាមួយខ្ញុំហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
6. ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំយ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
7. ពេលខ្ញុំចេញទៅមាត់ទ្វារក្រុងអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
8. ពួកយុវជនឃើញខ្ញុំគេនាំគ្នាដកខ្លួនថយពួកចាស់ទុំនាំគ្នាក្រោកឈរ។
9. ពួកមេដឹកនាំឈប់និយាយយកដៃខ្ទប់មាត់ ហើយនៅស្ងៀម
10. ពួកអភិជនក៏នៅស្ងៀមស្ងាត់មិនហ៊ាននិយាយស្ដីទេ។
11. ពេលមនុស្សម្នាឮខ្ញុំនិយាយ គេឲ្យពរខ្ញុំពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
12. ដ្បិតពេលមនុស្សវេទនាស្រែកអង្វរខ្ញុំជួយយកអាសាគេហើយខ្ញុំក៏បានជួយក្មេងកំព្រាគ្មានទីពឹងដែរ។
13. អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយឲ្យមានអំណរសប្បាយ។
14. សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំនិងឆ្នួតក្បាលរបស់ខ្ញុំដែរ។
15. ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់និងជាជើងរបស់មនុស្សខ្វិន។
16. ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រហើយជួយរកខុសត្រូវឲ្យមនុស្សដែលខ្ញុំពុំស្គាល់ផង។