1. លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
2. «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុនគឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
3. នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំឲ្យដើរកាត់ភាពងងឹត។
4. ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
5. ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតគង់នៅជាមួយខ្ញុំហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
6. ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំយ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។