11. គេទប់ប្រភពទឹកឲ្យរីងស្ងួតហើយនាំយកអ្វីៗដែលលាក់កំបាំងមកដាក់ក្រោមពន្លឺ។
12. រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?តើការយល់ដឹងស្ថិតនៅកន្លែងណា?
13. មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14. ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”មហាសមុទ្រពោលថា“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
15. គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញាហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
16. គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយកែវមរកត ពេជ្រឬត្បូងកណ្ដៀងបានឡើយ។
17. គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
18. ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបានហើយមានប្រាជ្ញាប្រសើរជាងមានកែវមុក្ដាទៅទៀត។
19. ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូចទៅនឹងប្រាជ្ញាហើយប្រាជ្ញាមិនអាចយកទៅថ្លឹងជាមួយមាសបានទេ។
20. ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណាតើការយល់ដឹងស្ថិតនៅកន្លែងណា?
21. មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេរីឯសត្វដែលហើរនៅលើមេឃក៏មិនអាចមើលឃើញដែរ។
22. រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា“យើងបានឮគេនិយាយពីប្រាជ្ញា”។