1. មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
2. គេយកដែកចេញពីដីហើយយកលង្ហិនចេញពីថ្ម។
3. មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្មដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4. គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅមនុស្សដើរខាងលើក៏មិនដឹងគេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែហើយយោលចុះយោលឡើងនៅទីនោះឆ្ងាយពីស្រុកភូមិ។
5. ដីតែងតែផ្ដល់អាហារដល់មនុស្សតែនៅខាងក្រោមដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
6. គេរកឃើញត្បូងនៅជាមួយថ្មក្នុងដីហើយរកបានមាសក្នុងធូលីដី។
7. សត្វត្មាតមិនស្គាល់ច្រកចូលទៅក្នុងអណ្ដូងរ៉ែនោះទេហើយសត្វរអាតក៏មើលមិនឃើញដែរ។
8. សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេសត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។