15. កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ដោយជំងឺរាតត្បាតប្រពន្ធរបស់គេដែលនៅមេម៉ាយនឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
16. ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដីហើយសម្លៀកបំពាក់គរដូចភ្នំ
17. គេបានត្រឹមតែប្រមូលប៉ុណ្ណោះតែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
18. ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរឬដូចខ្ទមរបស់ឆ្មាំចម្ការ។
19. ពេលចូលដំណេក គេជាអ្នកមានប៉ុន្តែ នេះជាលើកចុងក្រោយហើយដ្បិតពេលភ្ញាក់ឡើងគេបាត់បង់ទ្រព្យសម្បត្តិអស់។
20. ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ហើយនៅពេលយប់ខ្យល់កួចនាំយកគេបាត់ទៅ។
21. ខ្យល់ពីទិសខាងកើតបក់មកកន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។
22. ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណីធ្វើឲ្យគេខិតខំរត់គេចចេញ។
23. អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែងដែលគេធ្លាប់រស់នៅ។